
ភ្នំពេញៈ កុមារា២នាក់ ដែលរងគ្រោះដោយសារអគ្គិសនីឆេះរាង្គកាយកាលពីម្សិលមិញ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
នារសៀល ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកថវិកា៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះសួរសុខទុក្ខកុមារា២នាក់ ដែលជួបគ្រោះអគ្គិភ័យ កាលពីរសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានសួរសុខទុក្ខ និងស្ថានភាពជំងឺដល់កុមារទាំង២នាក់ដែលរងគ្រោះដោយសារត្រូវអគ្គិភ័យឆាបឆេះ និងឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ ថែមទាំផងដែរ៕




