Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវឃាត់ខ្លួន នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៤ មករា ២០១៨នេះ ដោយសារតែរូបគេបានប្រើហិង្សាទៅលើឪពុកបង្កើត បណ្ដាលឲ្យ​រងរបួស កាលពីថ្ងៃទី២២ មករា ២០១៨ នៅចំណុចត្រពាំងទឹក ស្ថិតនៅភូមិត្រពាំងក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

អធិការស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ អ៊ូច អូក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានវាយឪពុករបស់ខ្លួនឈ្មោះ អ៊ូច អេន អាយុ៦៨ឆ្នាំ បណ្តាលរងរបួស ដោយហើមលើចិញ្ចឹមខាងស្តាំ និងថែមទាំងយកជំពាមកៅស៊ូ ដែលបាញ់ទាងាប់នោះ មកបាញ់ឪពុកចំនួនពីរគ្រប់ទៀតផង តែមិនត្រូវ។

សូមបញ្ជាក់ផងដែរថា ការកើតមានហិង្សារវាងឪពុក និងកូនបង្កើតនេះ គឺបណ្តាលមកពីកូនប្រុសខឹងឪពុករបស់ខ្លួន ដោយសុំទាមួយក្បាលធ្វើម្ហូប​ក្លែមស្រាជាមួយមិត្តភក្តិមិនបាន និងត្រូវឪពុកស្តីបន្តោសផងនោះ ក៏មានការប្រតាយប្រតបគ្នា បណ្តាលឲ្យ​ជនរងគ្រោះ ដែលជាឪពុករងរបួសចំចិញ្ចឹមហើមមុខតែម្តង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុរូបគេកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ តែនៅពេលកំពុងផឹកស៊ីនោះមិត្តភក្តិបានដុតរូបគេឲ្យ​ចាប់ទាមួយក្បាលមកធ្វើគ្រឿងក្លែម រូបគេបាននិយាយថា ចាំឪពុកគេឡើងលើផ្ទះសិន ចាំរូបគេចាប់ឲ្យ តែដោយមិត្តភក្តិដុតខ្លាំងពេក រឿងចាប់ទាធ្វើគ្រឿងក្លែមនោះ រូបគេបានទាញ​ជំពាមកៅស៊ូបាញ់ទាមួយគ្រាប់ងាប់ ភ្លាមនោះឪពុករបស់ខ្លួនឃើញក៏ស្តីបន្ទោសឲ្យ ហើយក៏ប្រតាយប្រតប់គ្នាតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor