Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពិតជារឿងដ៏គួរឲ្យសរសើរជាខ្លាំង បន្ទាប់ពីក្មេងតូចកម្ពុជាម្នាក់ ដែលគេស្គាល់ថាជាចៅរបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា គឺកុមារី ហ៊ុនពេជម៉ូនីលីណា ទទួលបានជ័យលាភីលេខមួយ ក្នុងកម្មវិធីប្រកួតប្រជែងអន្តរជាតិ  Top Student in Asia on Mathletics ដែលមានបេក្ខភាព​ចូលរួមប្រឡង ជាច្រើន មកពីបណ្តាលប្រទេសផ្សេងៗក្នុងទ្វិបអាស៊ី ដូចជា ចិន ហុងកុង និងកូរ៉េ ជាដើម។

ជាក់ស្ថែង ចៅស្រីសម្តេចនាយករដ្ឋមន្ត្រី និងជាកូនស្រីទី២ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានពន្ទុកសរុបចំនួន ២៣៥០ យកឈ្នះក្មេងមកពីប្រទេសចិន ដែលមានពិន្ទុកតាមពីក្រោយ ១២០០។ នេះអាចចាត់ទុកថាជាមោទនភាពមួយ ដែលកុមារកម្ពុជាធ្វើបានយ៉ាងល្អ និងអាចយកឈ្នះក្មេងៗដទៃនៅតាមបណ្តាលប្រទេសសអភិវឌ្ឍន៍ជាច្រើនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor