Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ជាថ្មីម្ដងទៀត លោក វិល្លាម សុំនូមពរដល់អ្នកលេងហ្វេសប៊ុកថា ៖

សូមជួយខ្វល់ ជួយអាន ជួយshare រឿងជាតិទឹកដីផង កុំខ្វល់តែ make up ផឹកស៊ី នឹង ខមិនលេខយកលាភសំណាងពេក

ខ្ញុំប្រឆាំងជនអន្តោប្រវេសន៍មិនបានន័យថាខ្ញុំរេីសអេីងជាតិសាសន៍ទេ ខ្ញុំគ្រាន់តែចង់ការពារនូវទឹកដីដែលសេសសល់តូចនេះតែប៉ុណ្ណោះ

ជនជាតិណាក៏វាមានដែរអាក្រក់ល្អ មិនអាក្រក់ទាំងអស់នោះទេ តែជនជាតិវៀតណាមក៏មានអាក្រក់ល្អដូចគ្នាដែរ

តែយេីងត្រូវស្គាល់តថភាពនយោបាយ វៀតណាមល្អក៏ដោយតែបេីស្ថានភាពនយោបាយគេចាំបាច់ត្រូវឈ្លានពានខ្មែរគឺគេសុំទោសខ្មែរហេីយ បេីមិនឈ្លានពានខ្មែរតេីគេធ្វេីម្ដេចនឹងមានឥទ្ធិពលគ្រប់គ្រាន់ការពារការឈ្លានពានរបស់ចិន

ស្ថានភាពជាក់ស្ដែង យួនខាងជេីង ហាណូយ ដែលជាតំបន់ភ្នំមិនអាចដាំដុះ មិនអាចបង្កេីតតំបន់កសិកម្ម ដូច្នេះវៀតណាមចាំបាច់នឹងឈ្លានពាន កម្ពុជាក្រោម «កូសាំងស៊ីន» អោយបាន ព្រោះកម្ពុជាក្រោមជាតំបន់កសិកម្ម មានឈូងសមុទ្រទឹកជ្រៅសម្រាប់ចូលចត នាវា ដែលជាលំហូរទំនាក់ទំនងពាណិជ្ជកម្ម

ឃេីញគេយកទឹកដីនឹងបាត់ឬអត់ ? បន្ទាប់មកទៀតឃេីញវៀតណាមយកកោះត្រល់មួយទៀតឬអត់ ? ដោយសារអី ដោយសារវៀតណាមខ្វះ ឈូងសមុទ្រទេសចរណ៍ ទីបំផុតកោះត្រល់បានទៅវៀតណាមទៀត

តេីចុងក្រោយវៀតណាមនៅខ្វះអ្វីទៀត ?

ការពិតពួកកម្មុយនីស្តមជ្ឈឹមបក្សហាណូយ គឺវៀតណាមនៅខ្វះកម្ពុជាទាំងមូលនេះទៀតដេីម្បីពង្រីកលទ្ធភាពឥណ្ឌូចិនរបស់ខ្លួនក្នុងការតទល់នឹងមហាយក្សចិន ចឹងចង់មិនចង់ក៏ត្រូវតែឈ្លានពានខ្មែរដែរ

ចុះខ្មែរវិញនៅខ្វះអីទៀត ? ខ្ញុំឆ្លេីយជួសមុខខ្មែរចុះ ខ្មែរនៅខ្វះ លុយឡានវីឡា ប្រេនៗ បុណ្យសក្តិយសទៅវិញ 😊

ម៉េចខ្មែរមិនព្រមគិតបន្តិចទៅមេីល ថាយេីងខ្វះគំនិតជាតិនិយមសិន រកអាគំនិតនឹងមកដាក់ក្បាលសិន ទេីបអាចរស់បានលេីទឹកដីនេះទៀត

បេីយេីងអង្គុយតែប្រេីគំនិតទៅបំពេញភាពខ្វះខាតរបស់ខ្លួនដោយអាត្មានិយមមិនគិតពីប្រទេសជាតិ ថ្ងៃមុខច្បាស់ជាអាលាយហេីយ គឺរលាយដោយរស់ក្នុងភាពជាជនជាតិភាគតិចលេីដីកំណេីតខ្លួននឹងឯង

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor