Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ 

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ 

បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបានដោយមិនតម្រូវឱ្យបង់ប្រាក់សមាជិកឡើយ។ សមាជិកទាំងអស់នឹងទទួលបាននូវផលប្រយោជន៍មួយចំនួនដូចជា៖

១- ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២ ០០០រៀល

២- ប្រាក់អាហារ ៥ 000រៀល

៣- សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៍។

ក្រៅពីផលប្រយោជន៍ខាងលើ គឺសមាគមនឹងពិចារណាក្នុងការផ្តល់ការឧបត្តម្ភបន្ថែមជូនសមាជិក(បងប្អូនអ្នកធាក់ស៊ីក្លូ) ដូចជាក្នុងរដូវបុណ្យទាន (ចូលឆ្នាំ និងភ្ជុំបិណ្ឌ មរណភាព…ជាដើម)។ 

នៅថ្ងៃនេះបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូទាំង៣០៨នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥៧ម៉ឺនរៀល ដោយ៥០០ ០០០រៀល ជាអំណោយរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង ៧០ ០០០រៀល ប្រាក់ពីមូលនិធិ) ព្រមទាំង ភួយ អាវរងា កន្សែង ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូស។ 

មូលនិធិទាំងនេះ គឺដាក់នៅក្នុងកាត Wing ដែលបងប្អូនងាយស្រួលអាចបើកនៅ Wing នៅគ្រប់ទីកន្លែង។ 

នៅថ្ងៃនេះ មូលនិធិសរុបដែលទទួលបានជាបឋមគឺមាន ប្រាក់វិភាគទានសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ២៤០ ០០០ ដុល្លារ និងប្រាក់សប្បុរជនជាង ២០០ ០០០ ដុល្លារថែមទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor