Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ កាលពីវេលាថ្ងៃត្រង់នេះ តារាជាច្រើនដួងបានខិតខំសម្តែងយ៉ាងយកចិត្តទុកដាក់ ក្នុងការចូលរួមកម្មវិធីសប្បុរសធម៌លើកទី៩ និងគម្រប់ខួបលើកទី៥៨ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យ៉ាងណាក៏ដោយ គេបានឃើញតារាចូលរួមម្នាក់ៗ សុទ្ធតែបានខិតខំទទួលភារកិច្ចការងារសង្គមមួយនេះ ដោយមិនចាកចេញទៅណាក្រោយមានម៉ោងកំណត់សម្តែងត្រឹមត្រូវ។ អ្វីកាន់តែពិសេស តារាលំដាប់ស្រទាប់យុវវ័យជាច្រើនដួង សុទ្ធតែឈរច្រៀងក្រោមកម្ដៅថ្ងៃ ចំម៉ោងបាយថ្ងៃត្រង់ចេញសម្តែងប៉ះចំតែតួល្បីៗ។ ក្រុមតារាទាំងអស់នោះ បានសម្តែងការរីករាយដោយមិនខ្លាចហត់នឿយឡើយ ព្រោះក្នុងនាមជាអ្នកសិល្បករ ត្រូវតស៊ូដើម្បីការងារ និងខំជួយរកថវិកាជួយដល់និស្សិតក្រីក្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៃខួបទី៥៩ សាលាភូមិន្ទភ្នំពេញ ហើយមិនទាន់ហត់ថែមមួយបទទៀត ទៅតាមការស្នើសុំរបស់សិស្សនិស្សិត ដែលសុទ្ធតែជាបទញាក់បំពេញចិត្តរបស់អ្នកចូលរួម ខណៈអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់តារានីមួយៗ ដែលអាចទាំងច្រៀងបទបទញាក់រ៉េប និងភាសាអង់គ្លេស បានពិរោះបង្កឲ្យកក្រើកឆាកប្រគុំតន្រ្តី នៃពិធីសប្បុរសធម៌មួយនេះ ទទួលការសប្បាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor