Sponsor
រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា៖ នៅប៉ុន្មានខែចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះម្ចាស់ឆ្នោតគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែការយកចិត្តទុក ដាក់របស់លោកហាក់បីដូចជាមិនទាន់អាចសង្រ្គោះជីវភាពរបស់ពលរដ្ឋត្រូវចំណុចដែលម្ចាស់ឆ្នោតចង់បាននោះទេពោលគឺអេសមិនត្រូវកន្លែងរមាស់នៅឡើយទេ បើចង់អេសឲ្យត្រូវកន្លែងរមាស់នោះគឺ លោកនាយករដ្ឋមន្រ្តីត្រូវតែមើលចំនួនពលរដ្ឋក្រីក្រ ភាគច្រើនជាពលរដ្ឋប្រភេទណា។ 

ប្រធានគណបក្សរូបនេះបន្ថែមទៀតថា ក្នុងនាមលោកជាអ្នកនយោបាយជំនាន់ក្រោយ ការសង្រ្គោះពលរដ្ឋក្រីក្រ មិនជំទាស់ទេ ប៉ុន្តែលោកចង់ឲ្យលោកនាយករដ្ឋមន្រ្តីសង្រ្គោះជីវភាពពលរដ្ឋឲ្យមានរយៈពេលយូអង្វែង ដូចជាជួយបង្កើតមូលនិធិធានារ៉ាប់រងហានិភ័យការធ្លាក់នូវតម្លៃកសិកម្មជូនកសិករ នៅពេលកសិករលក់ចេញបានតម្លៃទាប និងទប់ស្កាត់ការនាំចូលនូវផលិតផលកសិកម្មពីបរទេសលើសកំណត់ ជាហេតុនាំឲ្យផលកសិកម្មរបស់កសិករខ្មែររងនូវគ្មានទីផ្សារលក់ចេញ ដូច្នេះការលើកស្ទួយជីវភាពកសិករ ខ្មែរគឺជាភាពចាំបាច់បំផុត ដោយហេតុថាប្រទេសកម្ពុជាមានពលរដ្ឋប្រកបមុខរបរកសិកម្មរហូតដល់ទៅ ៧៥% ឯណោះ។ ក្នុងន័យនេះដែរ ការសង្រ្គោះជីវភាពម្ចាស់ឆ្នោតរបស់លោកនាយករដ្ឋមន្រ្តីអេសមិនទាន់ត្រូវកន្លែងរមាស់នៅឡើយទេ។

ព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានប្រកាសបើកជាផ្លូវការនៃមូលនិធិស៊ីក្លូ ដោយសមាជិកនឹងទទួលបាន ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២ ០០០ រៀល ប្រាក់អាហារ ៥ ០០០ រៀល និងសេវាថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋដែលផ្តល់ដោយមូលនិធិសមធម៌។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor