Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមការដឹកនាំបញ្ជារដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានបំបែកសំណុំរឿង និងវែកមុខឃាតកយកក្រមាសម្លាប់ស្រ្តីចំណាស់ម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ឲ្យ​ដឹងថា ជនល្មើសមានឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត ឃុំ​ទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះ‌ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើស និងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រមារឹត.កសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៧នាទីរសៀល​ តាមរយៈមន្រ្តីជំនាញស្រុក តាមការស៊ើបអង្កេតមានតម្រុយថា មុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រំ។ បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅភូមិស្វាយជ្រុំ ឃំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើសនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។

ចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្នាក់ឯង។ ដោយកន្លងមកខ្លួនខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូ ចេះធ្មប់។

មូលហេតុឆ្លើយភូតភកុហក់សមត្ថកិច្វថា ឈ្មោះហេង ម៉ានិតហៅមុំ ថា បានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិតហៅមុំ ជាមេជួញដូរគ្រឿងញៀន និងចង់សម្រាលទោសខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor