Sponsor
រិទ្ធី

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នៅព្រឹកនេះ បានសរសេរក្នុងគេហពំទ័រហ្វេសប៊ុកថា អ្នក(អតីតមន្ត្រីជាន់ខ្ពស់របស់CNRP) នឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ ចំពោះសកម្មភាពគគ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការបែបនេះ។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា៖

សកម្មភាពអ្នកដែលបានអនុវត្ត និងកំពុងបន្តអនុវត្ត ក្នុងកាលៈទេសៈដែលគណបក្សបានរំលាយ ឬក្នុងពេលដែលអ្នកត្រូវបានហាមប្រាមមិនឱ្យធ្វើនយោបាយរួចហើយដោយតុលាការ គឺជាភស្តុតាងដាក់បន្ទុកនៃអំពើលើ្មសរបស់អ្នកក្នុងច្បាប់ព្រហ្មទណ្ឌ។

បច្ចុប្បន្ននេះ មន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ មាន លោក យ៉ែម បុញ្ញឫទ្ធិ កញ្ញា កឹម មនោវិទ្យា និងសហការី បាននិងកំពុងធ្វើសកម្មភាពការទូតនៅអឺរ៉ុប ចំណែកឯ លោក សម រង្ស៊ី លោក អ៊េង ឆៃអ៊ាង លោកស្រី មួរ សុខហួរ និងសហការី បានបង្កើតចលនាសង្រ្គោះជាតិ ដើម្បីទាមទារឱ្យដោះលែង លោក កឹម សុខា អ្នកទោសនយោបាយ ឱ្យគណបក្សសង្រ្គោះជាតិចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨ និងចំណុចមួយចំនួនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor