
កញ្ញា ធី សុវណ្ណថា បានសរសេរតាមហ្វេសប៊ុកថា៖ ថ្ងៃនេះ នាងទទួលការ “រេីសអេីង” និងការប្រមាថដ៏ធ្ងន់ធ្ងរ ពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិ នៃអង្គការ Wildlife Alliance បានបដិសេធវត្តមានរបស់កញ្ញា ក្នុងការបោះជុំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករានេះ ដោយនាង បានទទួលការអនុញ្ញាត ពីលោកជំទាវ អភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ ។
កញ្ញាបានចោទសួរថា៖ តើលោកស្រីជានរណា មានសិទ្ធអ្វីបដិសេធវត្តមាននាង? កញ្ញាល្បីខាងប្តឹងរូបនេះបន្ថែមថា៖ នេះជាការប៉ះពាល់ ធ្ងន់ធ្ងរលើកិត្តិយសរបស់នាង ម្យ៉ាងទៀត នាងថាទុកពេលឲ្យលោកស្រីSuwanna Gauntlett ៣ថ្ងៃ ធ្វើលិខិតសុំទោសនាងជាសាធារណ: និងផ្តល់ប្រាក់សងជំងឺចិត្ត១០ម៉ឺនដុល្លា បើលោកស្រីមិនព្រម ខ្ញុំនឹងប្តឹងលោកស្រី ទៅតុលាការ ខេត្តកោះកុង ពីបទ “រើសអើង” ។

ចុងក្រោយកញ្ញារំលឹកថា៖ នេះជារបួសចាស់របសនាង ហើយនាងស្អប់ និងឈឺចាប់បំផុត ចំពោះអ្នកដែល ប្រមាថមើលងាយ រើសអើយ ក្នុងតម្លៃណាក៏ដោយ នាងទាមទារយុត្តិធម៌ឲ្យបាន នាងសន្យាថា បើមិនអាចទទួលបានយុត្តិធម៌ ក្នុងរឿងនេះទេ នាងមិនទៅជាន់ដីអារ៉ែង ខេត្តកោះកុងទៀតទេ ។


