Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សិស្សសាលាឫស្សីកែវ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិចិន បានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចប៉ុសិ៍ចតុមុខឃាត់ខ្លួន កាលពីវេលាម៉ោង១៖៥៥នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៤០ មុខក្រសួងធម្មកា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ ចាន់ ថារិន្ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលាវិទ្យាល័យឫស្សីកែវ ស្នាក់នៅឫស្សីកែវ។ ទី២. ឈ្មោះ សួង ការ៉ាសិក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលាវិទ្យាល័យឫស្សីកែវ ស្នាក់នៅឫស្សីកែវ។ ចំណែកជនរងគ្រោះជាជនជាតិចិន មានឈ្មោះ Kevin ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ធ្វើការងារក្រុមហ៊ុនអចលទ្រព្យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញជនបរទេស២នាក់ប្តីប្រពន្ធ បានជិះម៉ូតូកង់បីដោយកាន់ទូរស័ព្ទដៃម៉ាក iphone x លើកនិយាយពេលមកដល់ចំណុចកើតហេតុ ស្រាប់តែក្រុមជនសង្ស័យជាសិស្សសាលប្រហែលជា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនបរទេសប្រុស បណ្តាលឲ្យធ្លាក់ពីលើម៉ូតូកង់បី រងរបួសរលាត់ដៃជើងផងដែរ។

ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈដែលក្រុមសង្ស័យទាំងនោះ ឆក់បានសម្រេចហើយក៏បើកម៉ូតូគេចខ្លួនភ្លាត់ស្នៀតដួលប្រកាច់ ត្រូវសមត្ថកិច្ចចាប់បាន២នាក់ភ្លាមៗ ដកហូតបានម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-9595។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ ម៉ាកi phone x នោះត្រូវបានបាត់បង់ប្រហែលបោះឲ្យពួកបក្ខពួកគេ ដែលគេចខ្លួនបាត់អស់នោះ។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យកំពុងឃាត់ខ្លួននៅអអិការនគរបាលខណ្ឌដូនពេញ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor