Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ រថយន្តស៊ីណាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N.0209  បើកលើដងផ្លូវជាតិ​លេខ៥ ខណៈដែលមេឃកំពុងភ្លៀង បានរេចង្កូតក្រឡាប់ចូលប្រឡាយធ្លាយចេញសុទ្ធតែឈើប្រណីត។

ហេតុការណ៍រថយន្ដដឹកឈើក្រឡាប់ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ស្ពានទី១ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុ គេសង្កេតឃើញមាន សមត្ថកិច្ច នគរបាលស្រុកកំពង់ត្រឡាច, នគរបាលស្រុកសាមគ្គីមានជ័យ, អាវុធហត្ថស្នាក់ការសន្តិសុខ៥០០, កម្លាំងជំនាញរផ្នែករដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច,កម្លាំងទាំងអស់ឈរនៅលើដងផ្លូវជាតិលេខ៥ ចុះទៅសម្រួលចរាចរណ៍ទាំងមេឃកំពុងភ្លៀង ដោយ​រថយន្តល្មើសច្បាប់ ព្រមទាំងឈើប្រភេទធ្នង់ចេញពីប្រឡាយទឹក ដើម្បីយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកំពង់ត្រឡាច។

បើយោងតាមប្រភពព័តិមាននៅកន្លែងកើតហេតុ បានបង្ហើបថា រថយន្តដឹកឈើធ្លាក់ទឹកខាងលើនេះ តែងតែដឹកឈើរាល់យប់ រាល់ថ្ងៃមិន ដែលឃើញមានសមត្ថកិច្ចជំនាញខាងណាបង្ក្រាបឡើយ ដោយម្ចាស់រថយន្តដឹកឈើល្មើសខុសច្បាប់មួយនេះ គេមានខ្នងបង្អែកធំៗណាស់ ។ 

សមត្ថកិច្ច បានឲ្យ​ដឹងថា ម្ចាស់រថយន្តដឹកឈើខុសច្បាប់ខាងលើនេះ ឈ្មោះ កែវ រ៉ុន ដែលមានតួរនាទីជាមន្ត្រីយោធាម្នាក់មានទីលំនៅនៅភូមិចោងម៉ោង ឃុំអភិវឌ្ឌ្យន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង ហើយ​ជាមេឈ្មួញឈើប្រណីតដ៏ធំជាងគេនៅក្នុងស្រុកទឹកផុសទៀតផង។

បច្ចុប្បន្នរថយន្តដឹកឈើល្មើសច្បាប់ខាងលើ ត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកកំពង់ត្រឡាច ដើម្បីរៀបចំឯកសារចាត់ការតាមផ្លូវច្បាប់នៃរដ្ឋបាលព្រៃឈើ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor