Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ វាពិតជារឿងសំណាងណាស់ ដែលលោកតាវ័យជាង៧០ឆ្នាំម្នាក់ បានរួចផុតជីវិតពីការវាយប្រហារដោយសត្វជ្រូកព្រៃមួយក្បាល ខណៈគ្រាន់តែរងរបួសប៉ុណ្ណោះ។

ហេតុការណ៍ជ្រូកព្រៃវាយប្រហារមកលើលោកតាវ័យចំណាស់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចអូររំចេក​ ភូមិសំឡាញ​ ឃុំ​ក្រពើពីរ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​ឈ្មោះ​ ប្រាក់ អាន​ ភេទប្រុស​ អាយុ​៧១​ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិឃុំខាងលើ(របួសធ្ងន់)។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទៅធ្វើស្មៅដំឡូងមីនៅចម្ការ​  ស្រាប់តែឃើញ​ជ្រូកព្រៃ​ដេញគាត់​ ហើយគាត់ក៏រត់ទាក់និងវល្លិ៍ដួល ទើបជ្រូកខ្វេះត្រគៀកខាងឆ្វេង១កន្លែង​ ក្បាល១កន្លែង ដៃឆ្វេង១កន្លែង​ កំភួនជើងឆ្វេង១កន្លែង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង សំណាងហើយមិនគ្រោះថ្នាក់ដល់ជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor