
ថ្មីៗនេះ វៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ភាពស្របច្បាប់ដល់ពួកគេ។ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយបានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖
ខ្ញុំនៅចាំបានថាក្នុងប្រវត្តិសាស្ត្រខ្មែរកាលពីសម័យព្រះអង្គជ័យជេដ្ឋាទី២ ដែលយើងដឹងថាព្រះអង្គមានជាយា ជាវៀតណាម។ នៅក្នុងពេលនោះស្តេចវៀតណាមបានឆ្លៀតឱកាសស្នើរសុំឱ្យសម្តេចជ័យជេដ្ឋាទី២អនុញ្ញាតឱ្យពលរដ្ឋវៀតបានមកតាំងទីលំនៅនៅតំបន់ភាគខាងត្បូងវៀតណាមសព្វថ្ងៃ ហើយក្រោយមកពលរដ្ឋវៀតណាមទាំងនោះក៏លែងវិលត្រឡប់ទៅវិញរហូតមកទល់ពេលនេះ។
ឥឡូវវៀតណាមបានប្រើវិធីដដែលដោយកាលពីឆ្នាំ១៩៨០ ក្រោយថ្ងៃរំដោះវៀតណាមគេបានសុំអោយរដ្ឋាភិបាលខ្មែរអនុញ្ញាតិអោយជនជាតិវៀតណាមបានមកតាំងទីលំនៅនៅក្នុងប្រទេសកម្ពុជា ហើយនៅពេលថ្មីនេះគេក៏កំពុងសុំឱ្យរដ្ឋាភិបាលកម្ពុជាទទួលឱ្យរស់នៅដោយស្របច្បាប់។

លោកបន្តថា៖ ខ្ញុំមិនដែលមានគំនិតរើសអើងជាតិសាសន៍ទេតែពេលនេះគ្រាន់តែចង់សំដែងការព្រួយបារម្មណ៍នៅពេលដែលយើងកំពុងដើរចូលទៅក្នុងផ្លូវចាស់ដែលនឹងនាំឱ្យមានគ្រោះថ្នាក់សម្រាប់អនាគតជាតិយើង!!
លោកបណ្ឌិតរូបនេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងត្រូវពិនិត្យមើលរឿងនេះឡើងវិញដោយរៀនសូត្រពីប្រវត្តិសាស្ត្រផងដែរ។
នេះជាទស្សន:ផ្ទាល់ខ្លួនរបស់ខ្ញុំ (លោក មាស នី) តែប៉ុណ្ណោះ។


