Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងបង្កើតនូវមូលនិធិមួយទៀត សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឈ្មោះថា (មូលនិធិគន្ធបុប្ផាកម្ពុជា) ដោយសម្ដេចនឹងធ្វើជាប្រធានកិត្តិយសតែម្ដង។

ក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូន អ្នករត់ម៉ូតូឌុប ម៉ូតូងកង់បី និងរត់តាក់ស៊ីជាង៤ពាន់នាក់ នៅកោះពេជ្រ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខនេះ ខ្ញុំនឹងបង្កើតនូវមូលនិធិមួយទៀតសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងមានឈ្មោះថា “មូលនិធិគន្ធបុប្ផាកម្ពុជា” ដោយខ្ញុំនឹងធ្វើជាប្រធានកិត្តិយស ។

សម្ដេចបន្ថែមថា បច្ចុប្បន្ននេះ មូលនិធិគន្ធបុប្ផា គឺបានដើរតួយ៉ាងសំខាន់ ក្នុងការប្រមូលមូលនិធិ ផ្ដល់ជូនពេទ្យគន្ធបុប្ផា ដើម្បីជួយព្យាបាលកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា។

សូមបញ្ជាក់ថា កាលឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវា ថែទាំសុខភាពជូនកុមារកម្ពុជា ចំនួន ៩០៩.១៩២នាក់ សម្រាកព្យាបាលជំងឺចំនួន១៦៧.៧៩០នាក់ វះកាត់ចំនួន២៦ ៤៤២នាក់ និងការវះកាត់បេះដូង-ភ្ជិត ប្រហោងបេះដូង តាមសរសៃឈាមកាតេទែរ បានចំនួន៤១៣នាក់ ដោយចំណាយថវិកាអស់ប្រមាណ៣៦លានដុល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor