Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកថតកុនជនជាតិហូលឡង់៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចតុមុខ ឃាត់ខ្លួន ខណៈពួកគេ​កំពុងបង្ហោះយន្ត Drone ដើម្បីចាប់យករូបភាពនៅតំបន់ហាមឃាត់ក្បែរវិមានឯករាជ្យរាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមជនបរទេសទាំងនោះ ត្រូវឃាត់កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចសួនច្បារខាងមុខវត្តលង្កាផ្លូវព្រសីហនុ ភូមិ៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបន្តថា ជនបរទេសទី១ ឈ្មោះ Mark Hocky ភេទប្រុស អាយុ២១ឆ្នាំ ។ ទី២ ឈ្មោះMichael Jessurun ភេទប្រុស អាយុ២១ឆ្នាំ។ ទី៣ ឈ្មោះRich Heusschen ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង៣ ជាជនជាតិហូលឡង់ មុខរបរអ្នកថតកុន ស្នាក់នៅនៅផ្ទះសំណាក់ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ត្រូវបានដកហូតវត្ថុតាងមានយន្តហោះប្រភេទ drone មួយគ្រឿងនិងទូរស័ព្ទដៃសេរីទំនើប៣គ្រឿង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេឃើញបុរសជនបរទេសចំនួន៣នាក់ បានដើរមកដល់ចំណុចសួនច្បារខាងលិច វិមានឯករាជ្យ បានបើកយកយន្តហោះប្រភេទដ្រូនរបស់គេមកបង្ហោះ ដើម្បីចាប់យកទិដ្ឋភាពនានានៅតបន់ហាមឃាត់នោះ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ ខណ្ឌដូនពេញ ចុះមកនាំខ្លួនជនបរទេសទាំង៣នាក់នោះទៅកាន់ស្នាក់ការប៉ុស្តិ៍រួចហើយធ្វើរបាយការណ៍បញ្ជូនជនបរទេសទាំង៣នាក់រួមទាំងវត្ថុតាងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor