
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរទូទៅមិនថាប្រុស ស្រី ចាស់ ក្មេង នោះទេ ពិសេសអ្នករស់នៅក្នុងទីក្រុងភ្នំពេញ តែងតែរៀបចំធ្វើពិធីខួបកំណើត ឬខួបអាពាហ៍ពិពាហ៍របស់ខ្លួន ទៅតាមលទ្ធភាពធនធានរៀងៗខ្លួន។ ហើយទន្ទឹមនឹងនេះ បងប្អូនតែងតែទៅកុម្មង់ទិញនំខួបកំណើតពីហាងនំនានា ក្នុងនោះក៏មាន "ហាងនំ3A"ផងដែរ ដោយគេដាក់ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតនៅលើនំខេតទាំងនោះទៀតផង។
ជាមួយគ្នានេះដែរ អ្នកធ្វើខួបកំណើតជាច្រើន ដែលទៅកុម្មង់ទិញនំខួបកំណើត ឬហៅថា នំខេតនោះពី"ហាងនំ3A"យកមករៀបចំពិធីនោះ តែងតែធ្វើការរិះគន់យ៉ាងខ្លាំង នៅគ្រាដែលកាត់នំជាដំៗចែកជូនសាច់ញាតិពិសា នឹងខ្លះយកប៊រដែលដាក់លើនំខេតនោះ ទៅលាបមុខលាបមាត់ម្ចាស់កម្មវិធី មិត្តភក្តិ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ។ ប៉ុន្តែអ្វីដែលពួកគេហួសចិត្ត និងនំរបស់ហាងនំ3A នោះ គឺក្រោយពីប៉ះប៊រ ពិសេសប៊រពណ៌ក្រហម បើប៉ះវាហើយមិនអាចជូតជ្រះបានទេ ពោលគឺប្រឡាក់ជាប់ដៃតែម្តង ជូតមិនជ្រះតែម្តង ហើយបើប៉ះលើសាច់កំណាត់អាវវិញ យកទៅគួកទឹកមិនចេញទេ នៅក្រហមជាប់តែម្តង។

តួយ៉ាងដូចលោក បញ្ញា បានធ្វើខួបកំណើតរបស់ខ្លួននៅហាង ស្លឹកមាស កាលពីរាត្រីថ្ងៃសុក្រទី២៣ កុម្ភៈ កន្លែងទៅនេះ ដោយលោកបានកុម្មង់នំខេតពីហាងនំ3A ដោយព្រឹព្រឹត្តិទៅយ៉ាងសប្បាយរីករាយ។ លុះដល់ពេលកាត់នំមិត្តភត្តិជិតស្និទ្ធបានយកប៊រក្រហមពីនំខេតនោះយកមកលាបមុខគ្នាបង្កើនភាពសប្បាយរីករាយ។ ប៉ុន្តែនៅពេលយកក្រដាសជូតប៊តដែលជាប់ដៃ ជាប់លើមុខនោះចេញវិញ តែជូតវាមិនចេញសោះហ្មង ពោលគឺនៅក្រហមជាប់ដៃ ជាប់មុខ តែម្តង។
កញ្ញាស្រីនី ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះ បាបប្រាប់ឱ្យដឹងថា នាងបានយកម្រាមដៃបៀកយកប៊រពណ៌ក្រហម ដើម្បីប៉ាតលើមុខគូដណ្តឹងរបស់នាង ដោយមិនដឹងថា ប៊រលើនំខេតនោះ គេដាក់លក្ខបែបណាទេ ទើបជូតមិនជ្រះសោះហ្មង នៅប្រឡាក់ពេញដៃ ពេញមុខតែម្តង ទោះបីយកទឹកលាងក៏មិនជ្រះទៀត។

កញ្ញាស្រីនី បានបញ្ជាក់ថា បើហាងនំយីហោ3A ធ្វើនំបែបនេះប៉ះពាល់សុខភាពអ្នកទទួលទាននំខេតនេះជាមិនខាន បើនៅតែធ្វើនំប្រើលក្ខស្អីគេនោះ។

ចំណែកលោកបញ្ញា ម្ចាស់ខួបកំណើតវិញ លោកបានបញ្ជាក់ថា លោកមានការសោកស្តាយណាស់ ដែលលោកបានកុម្មង់ទិញនំខេតពីហាងនំ3A យកមកធ្វើខួបកំណើត ដោយសារតែហាងនេះឮល្បីថា នំខេតឆ្ងាញ់ ប៉ុន្តែបែរជាខុសបំណងទៅវិញ។ កម្មវិធីសប្បាយប្រែជាមិនសប្បាយ ដោយសារនំខេតនេះ ប្រើប៊រដាក់លក្ខអ្វីទេធ្វើឱ្យអ្នកចូលរួមកម្មបិធី ជូតមិនជ្រះសោះ នៅគ្រាដែលបានកាន់ប៉ះនំខេតនោះ។
បើតាមអ្នកដែលធ្វើខួបកំណើត ហើយកុម្មង់នំខេតពីហាងនំ3Aនោះ ម្នាក់ៗនិយាយដូចកញ្ញាស្រីនី អ៊ីចឹងដែរ ហើយសូមឱ្យអ្នកចូលចិត្តធ្វើខួបកំណើតប្រយ័ត្នប៊រនំខេតហាងនំ3A ប្រឡាក់ជូតមិនជ្រះ៕



