
តារាចម្រៀងវ័យក្មេងទើបតែប្រលូកក្នុងវិថីសិល្បះ កុមារា ពេជ្រ ថៃ កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និងមានមហាជនស្គាល់ច្រើន ក្រោយពីបានក្លាយជាម្ចាស់ពានក្នុងកម្មវិធី The Voice Kids Cambodia។ ជាក់ស្ថែង កុមារា ពេជ្រ ថៃ តែងតែបង្ហាញខ្លួននៅក្នុងការប្រគ៉ំតន្ត្រីជាមួយនឹងតារាចម្រៀងរៀមច្បងជាច្រើននាក់ផ្សេងទៀត ហើយក្នងនោះកុមារា ពេជ្រ ថៃ ក៏បានបញ្ចេញបទចម្រៀងទោលដំបូងរបស់ខ្លួនក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ដោយមានការការចាប់អារម្មណ៍ និងសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រ។

ដោយឡែក កុមារាគួរឲ្យស្រលាញ់ ពេជ្រ ថៃ ក៏កំពុងមមាញឹកថត MV បទចម្រៀងដំបូងរបស់ខ្លួនផងដែរ ដោយនឹងមានការចូលរួមពីតារាចម្រៀងដ៏មានប្រជាប្រិយភាព ដូចជា អ្នកនាង ពេជ្រ សោភា និងលោក STEP។ នេះបើតាមការឲ្យដឹងពីអ្នកដឹកនាំសម្ដែងមួយរូបក្នុងផលិតកម្មរស្មីហង្សមាស គឺលោក កៅ សីហា ធ្វើឲ្យមហាជនមិនតិនាក់ទេកំពុងទន្ទឹករងចាំមើល MV នេះរបស់ កុមារា ពេជ្រ ថៃ។







