Sponsor
រិទ្ធី

ការបោះបង្គោលព្រំដែនធំរបស់កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង-ឡុងអាន/តៃនិញ សម្រេចបាន៨០ភាគរយហើយ ខណៈដែលភាគីទាំងពីរកំពុងបន្តដោះស្រាយចំពោះការបោះបង្គោលសេសសល់២០ភាគរយៈទៀត ឱ្យបានបញ្ចប់នៅពេលខាងមុខនេះ។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានបញ្ជាក់ថា៖ លទ្ធផលដែលខេត្តទាំងពីរសម្រេចបានរហូតមកដល់ពេលនេះ គឺបោះនិងសាងសង់រួចជាស្ថាពរបង្គោលព្រំដែនធំ បានចំនួន៨០% នៅសល់ ២០% កំពុងបន្តការដោះស្រាយ។ ក្រៅពីបង្គោលព្រំដែនធំចំនួន១១០បង្គោល ភាគីទាំងពីបានបោះបង្គោលបំពេញបន្ថែម ចំនួន២៦៦បង្គោល និងបង្គោលតម្រុយចំនួន៣១ បង្គោលបន្ថែម ទៀតនៅតាមបណ្តោយខ្សែព្រំដែន រវាងខេត្តទាំងពីរ។

កាលពីម្សិលមិញ ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង បានរួមដំណើរជាមួយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងលោកស្រី កុយ ពិសី ដឹកនាំប្រតិភូចុះទៅច្រកទ្វេភាគីសំរោង ឃុំសំរោង ស្រុកចន្ទ្រា ដើម្បីពិនិត្យតំបន់ព្រំដែនច ន្លោះពីបង្គោលលេខ ១៩៤-២០៣។ បើតាមមន្រ្តីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា គណប្រតិភូបាន ចុះពិនិត្យមើល បង្គោលបំពេញបន្ថែម ដែលសាងសង់រួចលេខ ១៨៩/១ ​ពិនិត្យមើលការស្ថាបនា ផ្លូវក្រវ៉ាត់ព្រំដែន ចន្លោះពីបង្គោលលេខ ១៩៤-២០០ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ១៩៤ ពិនិត្យតំបន់បង្គោលលេខ ១៩៦ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ១៩៨ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ២០០ និងពិនិត្យតំបន់បង្គោលលេខ ២០៣។

ក្រៅពីចុះទៅបញ្ចប់ការសាងសង់បង្គោលក្រុមការងារ ក៏បានទៅត្រួតពិនិត្យ ការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន និងបានទៅសួរសុខទុក្ខ កម្លាំងឈរជើង នៅតាមព្រំដែន ដោយបាននាំទៅ ជាមួយគ្រឿងឧបភោគបរិភោគ និងជូននូវថវិកាមួយចំនួនឧបត្ថម្ភដល់ពួកគាត់ ផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor