Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូអ្នកដំណើរជាច្រើនគ្រឿង បានដួលជាបន្តបន្ទាប់ របួសរលាត់ដៃជើងទាំងអស់គ្នាព្រោះតែរអិលនឹងកាកសំណល់ខ្លាញ់គោ ដែលរ៉ឺម៉កដឹកបាយជ្រូក១គ្រឿង បានបែកធុងហូរកាកសំណល់ខ្លាញ់នោះ ប្រឡាក់តាមបណ្តោយផ្លូវលេខ៤៧។

ហេតុការណ៍គ្រោះថ្នាក់ដួលម៉ូតូជាបន្តបន្ទាប់នោះ បានកើតឡើងកាលពីវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងមុខក្លិបLegacy ស្ថិតខាងត្បូងការ៉ាស់សាំងTotal បណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរ៉ឺម៉កដឹកធុងបាយជ្រូក១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៧ ពីត្បូងមកជើង លុះមកដល់ខាងមុខក្លិបLegacy ស្រាប់តែធ្លាយធុងហូកាកសំណល់ខ្លាញ់គោ ប្រឡាក់តាមបណ្តោយផ្លូវនោះ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ ដែលជិះម៉ូតូចំនឹងកាកសំណល់នោះ ត្រូវរអិលដួលជាបន្តបន្ទាប់ ធ្វើខូចខាតម៉ូតូ និងរបួសរលាត់ដៃជើងផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា អ្នកបើករ៉ឺម៉កដឹកបាយជ្រូករូបនោះ ប្រហែលជាមិនបានដឹងថាធុងដែលដាក់កាកសំណល់ខ្លាញ់ស៊ុបគោនោះ ត្រូវបានបែកធ្លាយនោះទេ គឺបើកធ្វើដំណើរទៅមុខបាត់ទៅ ។ ចំណែកការគ្រោះថ្នាក់នោះ ចេះតែច្រើនគ្រឿងទៅនោះ ក៏ត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាបាញ់ទឹក ក៏ដូចជាយកដីខ្សាច់មកជេះលើកន្លែងដែលប្រឡាក់ខ្លាញ់នោះ ទើបកាត់បន្ថយការគ្រោះថ្នាក់តទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor