Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យក្រសួងអប់រំយុវជន និងកីឡា និងអាណាព្យាបាល ត្រូវរួមគ្នារកមូលហេតុនៃការឈប់រៀនរបស់សិស្សស្រី ព្រោះកាលពីពេលកន្លងមកសិស្សស្រីភាគច្រើនឈប់រៀន ប៉ុន្តែបច្ចុប្បន្នកើនឡើងវិញ។

សម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ស្នើឲ្យសិស្សស្រី ចូលរួមក្នុងវិស័យអប់រំបន្ថែមទៀត ជាពិសេសក្រសួងអប់រំ ត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផល ពីការឈប់រៀនរបស់សិស្សស្រី។

សម្តេចតេជោ បន្តថា បច្ចុប្បន្នចំនួនសិស្សស្រីកើនឡើង ក្នុងវិស័យអប់រំ ក្នុងនោះរាជរដ្ឋាភិបាល ក៏មានគោលនយោបាលបង្កើតសាលារៀនឲ្យនៅជិតផ្ទះប្រជាពលរដ្ឋដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា “ត្រូវកំណត់ឃុំ១ ឲ្យមានវិទ្យាល័យ១ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្សស្រីនៅតាមជនបទតែម្តង ហើយក្រៅពីការផ្តល់ជូនការសាងសង់លាសារៀននោះ យើងក៏មានការសាងសង់នូវអគារស្នាក់នៅរបស់គ្រូ និងសិស្សផងដែរ ដើម្បីឲ្យមានភាពងាយស្រួលដល់សិស្ស និងគ្រូ ដែលជានារីទៀតផង

សម្តេចបន្ថែមថា ឲ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ន ព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្នត្រូវការប្រើប្រាស់បច្ចេកវិទ្យា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor