Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកំពុងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរ តែនៅមួយចំនួននៅតែបន្តមិនគោរពច្បាប់ ទាំងខ្លួនមានគ្រប់គ្រាន់អស់ហើយ តែបែរជាមកខ្លាចសមត្ថកិច្ចចាប់ផាកពិន័យទៅវិញ ជាក់ស្ដែងបុរសវ័យ ២៣ឆ្នាំម្នាក់នេះ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ដោយមិនបានពាក់មួកសុវត្ថិភាពឡើយ ពោលគឺបុរសរូបនោះ បានទុកមួកសុវត្ថិភាពនៅនឹងរានម៉ូតូ។

អ្វីដែលគួរឲ្យហួសចិត្តនោះគឺ ពេលដែលជិះជិតដល់ស្តុប បុរសម្នាក់នោះ បានឃើញបូលិស​ ក៏ប្រញាប់​ប្រញាល់ស្រវេស្រវា យកមួកមកពាក់ ហើយធ្វើដំណើរទៅមុខបន្ត។

ពេលដល់កន្លែងត្រួតពិនិត្យ ប៉ូលិសបានហៅឲ្យឈប់ បុរសនោះក៏ឈប់ ហើយក៏ឆ្ងល់ក្នុងចិត្តថា «តើខ្ញុំខុសអ្វីបានជាប៉ូលិសឃាត់ខ្លួនយ៉ាងដូច្នឹង?»។

គិតហើយក៏បានសួរសំណួរនេះទៅប៉ូលិស! ប៉ូលិសចរាចរណ៍តបយ៉ាងខ្លីថា «ប្អូនមើលមួករបស់ប្អូនពាក់យ៉ាងម៉េចដែរ ???»

ក្រោយពីបានដឹងមូលហេតុដែលប៉ូលិសឃាត់ខ្លួន បុរសនោះ ក៏អស់សំណើចនឹងខ្លួនឯង ដោយព្រមឲ្យប៉ូលិសផាកពិន័យ ដោយគ្មានពាក្យនឹងវាចារ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor