កាលពីពេលថ្មីៗនេះ អ្នកនាង ខ្ញុង បានបង្ហោះរូបកុមារី១ម្នាក់ នៅក្នុងហ្វេសប៊ុក ហើយសរសេរសារថា៖ ហេតុតែស្រលាញ់ យករូបក្នុងហ្វេសប៊ុកមកផុសផ្គូជាមួយរូបខ្លួនឯង អាណិតខ្លួនណាស់ មេត្តាកុំឲ្យម៉ាក់ខកចិត្តណាកូន កូនត្រូវតែជាស្រី។
ម្យ៉ាងទៀត បើតាមអ្នកនៅក្នុងរង្វង់សិល្បៈខ្សឹបខ្សៀវថានាងកំពុងពពោះជាមួយនាយកៃដ ដែលជាស្វាមីបច្ចុប្បន្ន ក្រោយមហាជនទទួលដឹងឮថាបានការសែនព្រេន។ ប្រភពបន្តថា ក្រោយចាប់ដៃជាប្ដីប្រពន្ធមកដល់ពេលនេះ ខ្ញុង កំពុងពពោះកូនដំបូងរបស់នាយកៃដ ដែលគភ៌មានរយៈពេលប្រមាណ៣ទៅ៤ខែហើយ។
លើសពីនេះ អ្នកនាង ខ្ញុង បានចាប់ផ្តើមផ្អាកទទួលការងារសិល្បៈជាច្រើន ពិសេសការងារដែលនៅឆ្ងាយៗ តាមខេត្ត ព្រោះត្រូវថែទាំកូនក្នុងផ្ទៃ ចំណែកឯនាយកៃដ ប្រឹងខ្មឺតស្ទើរគ្មានពេលសម្រាកដើម្បីជីវភាពគ្រួសារ។
ប៉ុតែ ព័ត៌មាននេះ ត្រូវបាន អ្នកនាងខ្ញុង បដិសេធថា៖ អត់ផង អត់ផង ហើយអ្នកនាងថា សម្រេចចិត្តថាយកហើយ តែអត់ទាន់មាន ហើយចង់បានស្រី។



