header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បុរស២នាក់ រងរបួសធ្ងន់ ដោយម្នាក់ដាច់ដៃ និងម្នាក់ទៀតរបួសបែកគ្រាប់ភ្នែក ក្រោយផ្ទុះគ្រាប់បែកកែច្នៃ ដើម្បីយកទៅបោកក្នុងទឹកចាប់ត្រី។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចអូរអញ្ជ័រ ស្ថិតនៅភូមិ អន្ត្រេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

អធិការនគរបាលស្រុកកោះញែក លោក ខ្លូត សុឃា បានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ផុន ញ៉ អាយុ៥៤ឆ្នាំ និងទី២.ឈ្មោះ ខាន់ ណា អាយុ២៤ឆ្នាំ។ អ្នកទាំង២នាក់នេះ ស្នាក់នៅភូមិឃុំខាងលើ ដោយម្នាក់រងរបួសដាច់ដៃ និងម្នាក់ទៀតបែកគ្រាប់ភ្នែក ព្រមទាំងឆេះខ្លោចខ្លួន មើលទៅគួរឲ្យសង្វេគ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post