
ភ្នំពេញៈ នៅពេលនេះ លោកតា វុិចទ័រ បានបង្ហាញតំណក់ឈាមមួយទៀតជាអ្នកសិល្បៈ ដោយកូនប្រុសពៅរបស់គាត់ នឹងវាយឡុកសិល្បៈបំបែកការគាំទ្រ ក្រោយយល់ថា មានដុងសម្តែងអាចទទួលយកបាន។ អ្វីដែលពិសេស កូនប្រុសរបស់គាត់រូបនេះក៏មានការរៀនសូត្របានជ្រៅ ហើយការចាប់អាជីពសិល្បៈក៏មិនមែនជាការបង្ខំពីលោកដែលជាឪពុកដែរ។
លោកតា វ៉ិចទ័រ បានអះអាងថា ហេតុផលដែលលោកឲ្យកូនប្រុសឈានទៅសម្ដែងជាតួពេញកម្លោះ និងជាតួចាស់ទុំដល់ម្លឹង មិនមែនជាបង្ខំឲ្យកូនប្រុសធ្វើនោះទេ។ ប៉ុន្តែបណ្ដាលមកពីលោកចង់ឲ្យកូនប្រុសរៀនធ្វើចរឹតឲ្យកាន់តែចាស់ទុំក្នុងនាមជាតារាសិល្បៈមួយរូប និងដើម្បីឲ្យអ្នកទស្សនាឈុតកំប្លែងដែលលោករៀបចំ មានការប្លែកភ្នែក និងប្លែកត្រចៀកផង ក្នុងពេលទស្សនាការសម្ដែងដែលលោករៀបចំ។

លោកថា ម្យ៉ាងទៀតនោះ មកពីលោកមើលឃើញពីទេពកោសល្យរបស់កូនប្រុសគាត់ ថាអាចសម្ដែងបាននោះផង ទើបលោកសម្រេចចិត្តឲ្យសម្ដែងតែម្តង។

លោកថា វ៉ាន់ គាវីន ដ្បិតថាមិនធ្លាប់ធ្វើជាមនុស្សចាស់ និងមិនធ្លាប់ឆ្លងកាត់នូវបទពិសោធន៍ជីវិតក៏ពិតមែន ប៉ុន្តែគេឆាប់យល់ការ ទើបឲ្យសម្ដែងជាតួពេញកម្លោះ និងជាតួមនុស្សចាស់ ដែលលោកបានហៅសមត្ថភាពនេះថា ខុសពីចំណូលចិត្ត ខុសពីជំនាញ តែកូនពៅរបស់លោកអាចធ្វើតាមការកំណត់៕





