
ចោរឆក់មានគ្នា ២ នាក់ បានធ្វើសកម្មភាពឆកកាបូបពីស្ត្រីចំណាស់ជនជាតិបរទេសម្នាក់ ខណៈពេលដែលគាត់កំពុងតែចុះចេញពីម៉ូតូកង់បី។ ហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ១៤ នាទី នៅរង្វង់មូលរូបសំណាក់សម្តេច ជួន ណាត។
យោងតាមវីដេអូថតចេញពីកាមេរ៉ាសុវត្តិភាពឡាន បានបង្ហាញថា បន្ទាប់ពីឆក់កាបូបបានភ្លាម ក្រុមចោរដែលជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5327 ព្យាយាមបើករត់គេច ប៉ុន្តែត្រូវបាន បុរសក្លាហានម្នាក់ ព្យាយាមជិះឡានតាមដេញបុកម៉ូតូចោរពីក្រោម រហូតបុកបានសម្រេច បណ្តាលអោយដួល ទើបប្រជាពលរដ្ឋនៅក្បែរនោះជួយអន្តរាគមន៍ បន្ទាប់មកទើបមានកម្លាំងសមត្ថកិច្ចចុះមកឃាត់ខ្លួនបានភ្លាមៗ។ មើលវីដេអូខាងក្រោម:





