Sponsor
រិទ្ធី

ស្នេហារវាងអ្នកមេម៉ាយ សុខ សោម៉ាវត្តី និង លី វ៉ាហេទ ឈានដល់កម្រិតណាហើយ? អ្នក​មេ​ម៉ាយ​ចា​យរា​ង សុខ សោម៉ាវ​ត្តី​ បានស​ម្រេ​ចចិ​ត្ត​​ជ្រើ​ស​ស្នេ​ហ៍​​តា​រា​បា​ល់​ទា​ត់​លោកលី​ វ៉ាហេទ​ ខ្សែ​ការ​ពា​រ​ក្លឹប​​បឹង​​កេត ជាដៃ​​គូ​ជី​វិត​​ថ្មី ក្រោយ​បែ​ក​បាក់​​ស្នេ​ហ៍ជាមួយ​លោ​ក​​មន្ត្រី​ប៉ូ​លី​ស។ ក្រោយ​សាង​ស្នេ​ហ៍​​ផ្អែម​ល្ហែ​ម​​ពេល​នេះ​​ពួក​គេ​​ដល់​ថ្នា​ក់​ពោ​ល​​ពា​ក្យខ្វះ​​គ្នា​លែង​បាន​ហើ​យ។

បើទោះ​បី​ជាមិន​ដែល​និ​យា​យ​ដោ​យ​​ផ្ទា​ល់​រឿង​​ស្នេ​ហា​​ដោយ​បើ​ក​​ចំ​ហរ​ក្តី​ក៏​ ជា​ញឹ​ក​ញាប់​ ​សុខ​ ​សោម៉ា​វត្តី​ និង ​​លី វ៉ាហេទ​ បាន​បង្ហា​ញ​ភា​ពផ្អែ​មល្ហែ​ម​ខ្លាំង​​ទាំង​​ការ​បណ្តើ​រគ្នា និងប​ង្ហាញ​​ភា​ព​ស្និ​ទ្ធស្នា​ល​លើ​ស​​ពីមិ​ត្តភ័ក្ក័​​បង្អូ​ត​​គេឯ​ង​តាម​បណ្តា​ញ​ស​ង្គម​​ហ្វេសប៊ុ​ក។ ក្រៅពី​ប​ង្ហោះ​រូ​ប​ភាព​កៀក​កោ​យ​​នៅ​លើ​បណ្ដា​ញ​សង្គ​ម​ជាប​ន្ត​ប​ន្ទាប់ មុននេះ​​បន្តិ​ច​លោ​ក លី​ វ៉ាហេទ បា​ន​បង្ហោះ​​សា​រប​ញ្ជាក់​ពី​អា​រម្ម​ណ៍​ស្នេ​ហ៍​​រប​ស់ខ្លួ​ន​​ចំពោះ​​អ្នក​​នាង​​ សុខ សោម៉ា​វត្តី ដែលធ្វើ​​ឲ្យអ្នក​ដែ​លនិ​យម​លេង​ហ្វេប៊ុ​ក​ជា​ច្រើន​​មាន​ការ​ភ្ញា​ក់​ផ្អើល។

លោក វ៉ា​ហេទ បានប​ង្ហោះ​​រូបភាព​​ផ្អែមល្ហែម​ជា​មួយ​​វត្តី រួ​មទាំង​សំណេ​រថា​ មិនមែ​ន​​ជាអ្វី​​នឹង​គ្នា តែជា​ម​នុ​ស្សម្នាក់​ដែ​ល មិន​​អា​ច​ខ្វះ​​បាន ដែលមា​ន​អត្ថ​ន័​យ​ជ្រា​ល​ជ្រៅ ធ្វើឲ្យអ្ន​ក​គាំ​ទ្រ​​ពួក​គេ​រំភើ​ប​ចិ​ត្ត​និង​គាំទ្រ​​ចំ​ពោះ​សេ​ចក្ដី​​ស្នេ​ហា​រ​បស់​​អ្ន​កទាំ​ង​​ពីរ។

ទទឹ​មគ្នា​នេះដែរ​ សុខ សោម៉ាវ​ត្តី បាន​បង្ហោះ​សារ​ស្នេ​ហា​បើ​ក​ចំហ​នៅ​លើ​​ទំព័​រហ្វេស​ប៊ុ​ក​​រប​ស់ខ្លួន ដោយ​បា​ន​ភ្ជាប់​រូ​បភា​ព​កៀក​កោយ​​ជាមួ​យ​បុ​រស​កំពូល​ស្នេហ៍​​លោក ​លី ​វ៉ាហេ​ទ ។ អ្នកនា​ង​ប​ង្ហោះ​សំ​ណេរ ថា គាត់ (លី វ៉ាហេទ) តែងតែ​អនុញ្ញា​ត​​ឲ្យខ្ញុំ​ធ្វើ​​រឿ​ងគ្រប់​​យ៉ាង​ដែល​ខ្ញុំ​ច​ង់ធ្វើ លើកលែ​ង​​តែរឿង​មួ​យគ​ត់​ដែ​លគា​ត់​មិ​នព្រ​ម​ឲ្យ​ខ្ញុំធ្វើ​ គឺមិ​នឲ្យ​​ខ្ញុំយំ​​ជាដា​ច់ខាត​។ អ្នកនា​ង​ក៏​បាន​ប​ញ្ជា​ក់​ប​ន្ថែ​ម​ដែ​រថា​ បើទោះបី​​ស្ថិត​​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ា​ង​ណា​ក៏លោ​ក លី​ វ៉ាហេទ តែងតែ​​ប​ង្ហាញ​​ពីក្ដី​បារម្ភ​និ​ងការ​យ​ក​ចិត្តទុ​ក​ដា​ក់​ចំ​ពោះអ្នកនា​ង​ពី​ចំងា​យ​ដោយ​មិន​​ឲ្យអ្ន​កនាង​​ខ្វះ​​ភាព​កក់​​ក្ដៅ​នោះ​ឡើ​យ។

គេដឹងដែរថា​ គូស្នេហ៍​មួយ​គូ​នេះ​បាន​ដឹង​​លឺ​ដោ​យចា​ស់ទុំ​​ទាំង​សង​​ខាង​រួច​អស់ហើ​យ ហើយ​ក៏​មិន​ជំ​ទាស់​ដែ​រ​ប្រ​សិនបើ​​ពួក​​គេរៀ​បកា​រ​នឹ​ងគ្នា​​នោះ។

គួរបញ្ជាក់ដែរថា សុខ សោម៉ាវត្តីធ្លាប់បានរៀប​មង្គល​ការជាមួយ​លោក​ទូច ដាណារ៉ា ហៅ ពេជ្រ កូនប្រុស​របស់​លោក ទូច ណារ៉ុថ អតីត​ស្នង​ការរាជ​ធានីភ្នំពេញ ទទួល​បាន​ចំណងដៃ​កូនស្រីម្នាក់។ ក្រោយបែក​ស្នេហ៍​ចាស់ភ្លាម និងបាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​លោក លី វ៉ាហេទ ពិសេសក្រោយ​ពេល​ពួកគេ​បាន​សម្តែង​រួមគ្នា​ក្នុងភាពយន្ត​មួយ​កាលពី​ឆ្នាំមុន។ មហាជន​ក៏កោតសរសើរ​ស្នេហា​ពួកគេ​ជាស្នេហា​ផ្អែមល្ហែម និងមិន​បាន​គិត​ពីអតីតកាល​របស់គ្នា​ទៅវិញ​ទៅមក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor