Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ​២នាក់​ ពាក់ព័ន្ធករណីឆបោកម៉ូតូ ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦ និង៥នាទី នៅភូមិព្រៃស្បាត ឃុំត្រ​ពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ​។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ វ៉ាន សង្អិម​ ហៅអ៊ីន ភេទប្រុស​ អាយុ៣៨ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្ត​បន្ទាយមាន​ជ័យ និងម្នាក់ទៀតឈ្មោះ សល់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីវេលាខាងលើ ជនសង្ស័យទាំង២នេះ បានមកលេងផ្ទះឈ្មោះ ម៉ម​ ង៉ែត​ ភេទស្រី អាយុ៥៧ឆ្នាំ​ នៅភូមិឃុំកើតហេតុ (ត្រូវជាម្ដាយធម៌)។ ខណៈនោះឈ្មោះ​ សល់​ បានប្រើល្បិចខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GH-6856 ជារបស់ឈ្មោះ​ ម៉ម ង៉ែត ថាទៅវេរលុយ រួចក៏យកទៅ​បាត់តែម្ដង ដោយទុកឲ្យឈ្មោះ វ៉ាន សង្អិម នៅអង្គុយលេងនៅផ្ទះជនរងគ្រោះខាងលើ។ ក្រោយបាត់យូរពេក ម្ចាស់ម៉ូតូមានការសង្ស័យ ក៏ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វ៉ាន សម្អិម ដើម្បីធ្វើការសាកសួរតែម្ដង។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនសង្ស័យដែលជាបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor