Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ សារព័ត៌មាន Fresh News ថា ម្ចាស់ជ័យលាភី The Voice of Cambodia រដូវកាលទី១ និងជាតារាចម្រៀងបាត់មុខ លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

ការចាប់ខ្លួនលោក ប៊ុត សីហា បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបានបន្តថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណកន្លះខែមកហើយ ទើបតែចាប់ខ្លួននៅពេលនេះ ខណៈលោកកំពុងបើករថយន្តនៅតាមដងផ្លូវ ។

បន្ទាប់ពីការស្ទាក់ចាប់ខ្លួន តារាចម្រៀងរូបនេះ គេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេ ដែលត្រូវរឹបអូស ខណៈនោះ កម្លាំងសមត្ថកិច្ច នាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor