Sponsor
រិទ្ធី

នៅថ្ងៃនេះ កញ្ញា លី ច័ន្ទវត្តី បានលើកឡើងថា៖ តាមរយៈគណនីហ្វេសប៊ុក សុវណ្ណភូមិ ខ្មែរ (Khmer Sovannaphumi) បានទម្លាយសាររវាងលោក ហ៊ុន ម៉ានី និងកូនចៅរបស់គាត់។ ក្នុងសារសំឡេងរយៈពេល ៤៥វិនាទីនេះ គឺមានការនិយាយពីកញ្ញា និងក្រុមកញ្ញាយ៉ាងច្បាស់។

កញ្ញាក៏សូមផ្តាំទៅផងថា កញ្ញា និងក្រុមច្រៀងចម្រៀងលំនាំបទយីកេរ ដែលរៀបរាប់ពីការឈឺចាប់របស់បងប្អូនខ្មែរ កម្ពុជាក្រោម គឺគ្មានការរៀបចំ ឬមានអ្នកនៅពីក្រោយខ្នងឡើយ ឬអស់លោកមិនដែលឃើញក្មេងៗដែលឈឺចាប់និងរឿងជាតិទេ? ហើយបើបានស្តាប់បទយើងខ្ញុំច្រៀងហើយ តើអស់លោកមានអារម្មណ៍យ៉ាងណាដែលឃើញខ្មែររងទុក្ខបែបនេះ? ឬចង់ចាប់ក្មេងៗដែលគិតគូរបញ្ហាជាតិដាក់គុកទៀត?

លី ច័ន្ទវត្តី បន្ថែមថា៖ ហើយមួយវិញទៀត កុំនិយាយថាក្មេងស្រីដែលពាក់វ៉ែនតា ជេរអស់លោករហូត ខ្ញុំឈ្មោះ លី ច័ន្ទ វត្តី រិះគន់មិនមែនជេរបញ្ចោរអស់លោកឡើយ សូមកែពាក្យផង។

ចុងក្រោយអតីតសកម្មភាពជន អតីគណបក្សសង្គ្រោះជាតិ ថា៖ បើចង់កម្ចាត់កញ្ញា និងក្រុមតាមរបៀបណា កញ្ញាស្វាគមន៍ជានិច្ច ព្រោះក្នុងប្រទេសមួយនេះ កញ្ញាគ្មានជំនឿឡើយ ពីសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធបញ្ហានយោបាយ មានតែជាប់គុក ឬស្លាប់តែប៉ុណ្ណោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor