
ប៉ៃលិនៈ រន្ធត់ណាស់… ក្មេងស្រីអាយុ១ឆ្នាំម្នាក់ ត្រូវរថយន្ត១គ្រឿង ម៉ាកNissan ឆក់យកជីវិតទាំងវ័យក្មេង នេះបណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន អាងតែធំបើកមិនគិតពីជីវិតអ្នកដ៏ទៃ ជីវិតគ្មានលក់នៅតាមទីផ្សារនោះទេ គួរតែយល់ហើយអ្នកបើកបររថយន្តទាំងអស់។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨៖១២នាទីព្រឹក នៅចំណុចភូមិអូរសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សៀន គីមឡាង អាយុ១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ហ៊ុន សាខុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទឹកសុទ្ធ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្ត១គ្រឿង ម៉ាកNissan ពាក់ស្លាកលេខ បាត់ដំបង 2A-0284 និងអ្នករួមដំណើរឈ្មោះ ខេម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិអូរតា ប្រាង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន (គ្មានរបួស) ។ ហេតុការណ៍ខាងលើនេះ បណ្តាលមកពីកត្តាមនុស្ស ដោយបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕



