
នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានសរសេរក្នុងហ្វេសប៊ុកថា៖ ត្រូវការជ្រើសរើសបេក្ខនារី ១៥រូប ពីប្រទេសកម្ពុជា
ឱកាសចូលមកដាក់ពាក្យចូលទៅប្រគួតប្រជែងដណ្តើមយកជ័យលាភីក្នុងកម្មវិធីជ្រើសរើសរាជនីសម្រស់ Queen of the Spa 2018 ដំបូងបង្អស់ដែលនឹងធ្វើនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លក្ខខណ្ឌនៃការជ្រើសរើស៖
-បេក្ខនារីត្រូវមានកម្ពស់ចាប់តាំងពី ១.៦០ម៉ែត ឡើងទៅ អាយុចាប់តាំងពី១៨ឆ្នាំ ដល់ ៣៥ឆ្នាំ មិនថានៅលីវ ក្រមុឬមេម៉ាយ មានប្តីនោះទេ មិនចេះភាសាអង្គគ្លេសក៏អាចចូលរួមបានដែរ។
+ជ័យលាភីទី១ទទួលបានទឹកប្រាក់សរុប ៦០ ០០០$ និងមង្កុដពេជ្រ និងពែកសុទ្ទតម្លៃ ៣០០០០០$ ជ័យលាភីទី២ទទួលបានទឹកប្រាក់សរុប ៣០ ០០០$ ចំណែកឯ ជ័យលាភីទី៣ ទទួលទឹកប្រាក់សរុប ១៥ ០០០$ និងរង្វាន់ជ័យលាភីផ្សេងៗជាច្រើនទៀត។
+បើមានចំណាប់អារម្មណ៍ និងចូលចិត្ត សូមអញ្ជើញចូលមកដាក់ពាក្យត្រៀមទៅចូលរួមប្រគួតនៅប្រទេសកូរ៉េនៅអំឡុងខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ
+ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨
+ពាក្យស្នើសុំមានកំណត់ បងប្អូនកូនក្មួយមកទទួលពាក្យនៅក្រុមហ៊ុន D Network World Wide Cambodia មានទីតាំស្ថិតនៅលើផ្លូវលេខ២៧១ ផ្ទះលេខ២៤៥c ផ្លូវលើទំនប់ជិតក្លឹបហាត់ប្រាណភ្នំពេញស្ពត សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនទូរស័ព្ទទំនាក់ទំនងលេខ 093 209 222 / 081 699 933

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានក្លាយជាបរវកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Queen of the spa Korean 2018 កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ