
សៀមរាបៈ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្ត២នាក់ និងម្នាក់ទៀតជាអ្នកប្រើប្រាស់ បានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងគរបាលប៉ុស្តិមូលដ្ឋាន ចាប់ខ្លួន កាលពីនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក អ៊ុ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿន បានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ ជាតិ ស៊ីតា ភេទស្រី ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ជួញដូរ)។ ទី២ .ឈ្មោះ គឹម សីហា ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរគ្មាន ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប(ជួញដូរ)។ ទី៣ ឈ្មោះ ភោ មាស ភេទស្រី ឆ្នាំកំណើត១៩៨៤ មុខរបរគ្មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប(ប្រើប្រាស់)។
លោកវរសេនីយ៍ឯក អ៊ុ សាអាត បានបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១កញ្ចប់ ស្មើនឹងទម្ងន់០,៣ក្រាម ទាំងសំបក និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕


