
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា (TIC)បានលើកឡើងថា៖ បីសប្តាហ៍កន្លងទៅនេះ ខ្ញុំគិតច្រើន ហើយយប់ម៉ិញក៏យល់សប្តិឃើញ សម្តេចនាយករដ្ឋមន្ត្រី និងលោក សម រង្សី ជួបគ្នានៅទីក្រុង ស៊ីតនី (Sydney) នៃប្រទេស អូស្ត្រាលី។ ក្រោយមកឥស្សរជននយោបាយខ្មែរទាំងពីររូបនេះក៏បានរកដំណោះស្រាយនយោបាយមួយក្នុងស្មារតីបង្រួបបង្រួមជាតិ ដែលនាំឱ្យ លោក សម រង្សី និង លោក កឹម សុខា បានវិលចូលមកក្នុងឆាកនយោបាយវិញនៅមុនខែមេសា។
លោកបានសួរថា៖ ហេតុអ្វីក៏ខ្ញុំយល់សប្តិចម្លែកបែបនេះ? បើសុបិន្តនេះបានក្លាយជាការពិត តើបងប្អូនខ្មែរត្រេកអរទេ?
លោកព្រាប កុល បន្ថែមថា៖ ខ្វាយខ្វល់ចិត្ត អាណិតស្រុកទេស ពិសេសឃើញខ្មែរបែកបាក់គ្នាកាន់តែខ្លាំងឡើងៗ។ ចង់ជួយដោះស្រាយវិបត្តិនេះព្រោះគិតមើលទៅឃើញថាវាមិនគួរពិបាកដោះស្រាយទេ។ វាងាយស្រួលល្មមអាចដោះស្រាយបាន ក្នុងនាមជាកូនខ្មែរ។ ប៉ុន្តែអ្នកនយោបាយចាស់វស្សា បទពិសោធន៍ និងយុទ្ធសាស្ត្រពេញខ្លួន គាត់មិនគិតដូចខ្ញុំឯណា គាត់គិតបែបសុីសាច់គ្នា ដោយមានការស្អប់ ចងគំនុំ និងការភ័យខ្លាចជាគោល
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅចុងខែមីនា ខាងមុខនេះ