Sponsor
រិទ្ធី

លោក អ៊េង ឆៃអ៊ាង អតីតតំណាងរាស្ត្រនិងអនុប្រធានអតីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖ សមាជិកព្រឹទ្ធសភាខ្មែរ អាណត្តិទី៤ ដែលបោះឆ្នោតជ្រើសតាំងនៅថ្ងៃនេះ (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨) ចំនួន២៥ នាក់ តំណាងឲ្យចោរ ព្រោះអង្គបោះឆ្នោតចំនួន ៥០៦២ នាក់ ជាចោរដែលអង្គុយលើកៅអីបានមកពីការប្លន់ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិចេញសេចក្តីថ្លែងការណ៍ប្រឆាំងដាច់ខាតចំពោះការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ និងបដិសេធទាំងស្រុងចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ដោយផ្អែកលើមូលហេតុធំៗចំនួន៣៖ ១- សមាសភាពគ.ជ.ប កើតឡើងដោយមិនស្របច្បាប់ និងផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ២- អង្គបោះឆ្នោតដែលជាអ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥ ០៦២រូប ពុំមែនជាតំណាងឆន្ទៈប្រជាពលរដ្ឋ និង៣- អវត្តមានគណបក្សសង្គ្រោះជាតិដែលតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋកន្លះប្រទេស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor