Sponsor
រិទ្ធី

យោងតាមលិខិតចុះថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើ​វិសោធ​នកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស។

ក្នុងលិខិតដែលដាក់ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន ដែលនឹងធ្វើនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខាង​មុខ​នេះ។

សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន គ្រោងធ្វើចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលគណបក្ស ស្ថិតនៅផ្ទះលេខ៥៧៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាជិក ៦០ រូប​ចូល​រួម ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។

 

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ គណបក្សសិទ្ធិមនុស្ស (បង្កើតឡើងដោយ លោក កឹម សុខា) បានប្រកាសរំលាយគណបក្សដោយខ្លួនឯង ប៉ុន្តែក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ការរំលាយនេះទេ។ អតីតគណបក្សសង្គ្រោះជាតិកើតចេញពីការរួមគ្នារវាងគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀន) និងគណបក្សសិទ្ធិមនុស្ស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor