
បាត់ដំបងៈ បុរសចិត្តធំម្នាក់ បានរត់ទៅចងកសម្លាប់ខ្លួនឯងទាំងកំរោល ក្រោយពីច្របាច់កប្រពន្ធសន្លប់ស្ដូកស្ដឹង ស្មានតែស្លាប់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តង។
ហេតុការណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥៖៥៨នាទីថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុម២ ភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ យ៉ង ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបបួលប្រពន្ធទៅប្រទេសថៃ តែប្រពន្ធឲ្យរង់ចាំដល់ថ្ងៃទី២៥ ជនរងគ្រោះមិនសុខចិត្ត រួចទះកំផ្លៀងប្រពន្ធ និងច្របាច់ករហូតដល់សន្លប់ បាត់ស្មារតី ហើយស្មានតែប្រពន្ធស្លាប់ ក៏រត់ទៅចងកខ្លួនឯងរហួតដល់ស្លាប់។

ក្រោយយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.កខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

