Sponsor
រិទ្ធី

កញ្ញា កឹម មនោវិទ្យា អតីអនុប្រធានទំនាក់ទំនងសាធារណៈ របស់អតីគណបក្សសង្គ្រោះជាតិ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុនចេញ​មុខ​ពន្យល់​បកស្រាយ​អំពី​ការ​បន្តផ្តល់​ជំនួយគាំទ្រ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ.ជ.ប)។

តាមរយៈគេហទំព័រ Twitter កញ្ញា កឹម មនោវិទ្យា បាន​សរសេរថា៖​ ប្រទេស​ជប៉ុន​ត្រូវតែ​ពន្យល់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យដឹង​អំពី​មូល​ហេតុ​ដែល​ប្រទេស​មួយ​នេះសម្រេច​បន្តផ្ដល់​ការ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​សិប្បនិមិត្ត នៅ​គ្រា​ដែល​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាន​របប​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្លន់​យក។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី និងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៨០០ លានយ៉េន (ប្រមាណ ៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រាប់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ប្រទេស​ជប៉ុនជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​បាន​សន្យា​ថានឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា ចុងខែ​កុម្ភៈ ឆ្នាំ២០១៨ និង​បោះឆ្នោត​ជាតិ នៅ​ចុងខែ​កក្កដា ឆ្នាំ២០១៨។

យោងតាមអ្នកនាំពាក្រ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប ត្រូវ​ការ​ហិប​ឆ្នោត​ចំនួន៣​ម៉ឺន​បន្ថែម​ទៀត ខណៈ​ដែល​ប្រទេស​ចិនគ្រោង​នឹង​បញ្ជូន​សម្ភារ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ដល់ គ.ជ.ប នៅ​ខែ​មីនា ​ខាងមុខ​នេះ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានសម្រេច​លុបចោល​ជំនួយ​របស់​ខ្លួន និង​មិន​គាំទ្រ​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ក្រោយ​ពេលដែលតុលាការកំពូលសម្រេចរំលាយ​គណបក្សសង្គ្រោះជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor