Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិជប៉ុនពីរនាក់ បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនពេក ដល់ផ្លូវបែកជាបួនមិនបង្អង់ល្បឿនជ្រុលចង្កូចទៅបុករថយន្តជនជាតិចិនជិះដោយមនុស្សប្រុសស្រីប្រាំនាក់ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យ​ស្ត្រីពោះធំជនជាតិចិនម្នាក់រងរបួសធ្ងន់ចំណែកខាងរថយន្តជនជាតិជប៉ុនរងរបួសធ្ងន់ម្នាក់ផងដែរ។

គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៣៣៤ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិជប៉ុន២នាក់ បើករថយន្តមួយគ្រឿងម៉ាក LAND ROVER ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-9807 បើកបរតាមបណ្តោយផ្លូវលេខ៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-D9916 ជិះដោយមនុស្សប្រុសស្រីជនជាតិចិន៥នាក់ តាមបណ្តោយផ្លូវលេខ៣៣៤ ទិសដៅពីកើតទៅលិចចំពាក់កណ្តាលផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យប៉ើងទៅប៉ះរនាំងដែកបាំងពទ្ធ័ជុំវិញការិយាល័យលក់ខុនដូ ធ្វើឲ្យបាក់អស់ពីរផ្ទាំ និងរងរបួសស្ត្រីពោះធំជនជាតិចិនម្នាក់ ចំណែករថយន្តខាងជនជាតិជប៉ុនរងរបួសបុរសម្នាក់ធ្ងន់ ដូចគ្នាត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។

ពាណិជ្ជកម្ម

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor