Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទង្វើ និងការគិតខុសរបស់យុវវ័យ ចំពោះពិធីបុណ្យនៃក្តីស្រលាញ់ បានបង្កឲ្យមានការបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះផលប៉ះពាល់ដល់សង្គមខ្មែរទាំងមូលនាពេលបច្ចុប្បន្ន ទោះបីជាពេលកន្លងមកមានការជូនដំណឹង ព្រមាន និងអប់រំយ៉ាងណាក្តី។

ជាថ្មីម្តងទៀត កាលពីម្សិលមិញ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានចេញសេចក្ដី​ណែនាំ​ស្ដីពី​វិធានការណ៍​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ នៅ​តាមទីកន្លែងនាៗដូចជា ​គ្រឹះស្ថាន​សិក្សា សាធារណៈ និង​ឯកជន ដើម្បី​ចូលរួម​​អភិរក្ស​វប្បធម៍ប្រពៃណី​ខ្មែរ ព្រមទាំងកែប្រែផ្នល់គំនិតរបស់យុវវ័យដែលច្រលំថាថាថ្ងៃទី១៤ ខែកុម្ភះ គឺជាថ្ងៃបុណ្យសង្សា ឬថ្ងៃដែលគូស្នេហ៍ណាត់ជួបគ្នា។

ដោយការពិតអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភះ គឺជាវេលាមួយសម្រាប់មនុស្សនៅលើសកលលោក ចែករំលែកក្តីស្រលាញ់ពិតចេញពីទឹកចិត្តដ៏ល្អស្មោះសរ ដូចជាផ្កា ឬការដូ ចំពោះមនុស្សនៅជុំវិញខ្លួន រួមមាន គ្រួសារ យាយតា ឪពុកម្តាយ បងប្អូន គ្រូ មិត្តភក្តិ ហើយក៏ពេលវេលាសម្រាប់ចែករំលែកក្តីស្រលាញ់ចំពោះមនុស្សដែលរស់នៅក្នុងសង្គមតែមួយ ដូចជា ជនពិការ មនុស្សក្រីក្រ ជាដើម….។ល។

សេចក្តីណែនាំទាំងស្រុងរបស់ក្រសួន មាននៅក្នុងរូបខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor