Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ បើសេចក្តីរាយការណ៍បឋម យ៉ាងហោចណាស់មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីរថយន្តក្រុងមួយគ្រឿងបុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកត្រីចំពីមុខពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីម៉ោង២និង១៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិ៥ ត្រង់ចំណុចក្រុមទី១៦ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើង រវាងរថយន្ដម៉ាកហ៊ីយិនដាយ៥ តោនដឹកត្រី ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៥៨១១ និងរថយន្ដក្រុង ដឹកអីវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ ៣C-៨០៥២ របស់ក្រុមហ៊ុន វុឌ្ឍន៍សុភាព។

សមត្ថកិច្ច បន្តថា ដំបូងឡើយ គឺ​រថយន្តដឹកត្រីបើកបរមកពីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក្រុងធ្វើដំណើរបញ្ច្រាសទិសដៅគ្នា បានរេចង្កូត​ទៅ​ស្ដាំដៃ ហើយក៏បុករថយន្ដដឹកត្រី ចំពីមុខពេញតែម្ដង បណ្ដាលឲ្យ​មនុស្សស្លាប់២នាក់ ខណៈដែលរថយន្តទាំងពីរគ្រឿងជាប់គ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor