
ម៉ាឡេស៊ីៈ សារព័ត៌មានក្នុងស្រុកឈ្មោះ Bernama បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា យ៉ាងហោចណាស់អ្នកភូមិមានគ្នា៧នាក់ បាននាំគ្នាទាញយកសត្វពស់ថ្លាន់១ក្បាល ដែលមានប្រវែង៦ម៉ែត្រ ដែលប្រទះឃើញនៅក្នុងអណ្តូងទឹកមួយកន្លែង នៅឯកន្លែងដាំកូនឈើ នៅខេត្ត Johor Bahru កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
អ្នកភូមិឈ្មោះ Mohd Noor Irfan Mohd Zainal ធ្វើការនៅកន្លែងដាំកូនឈើ នៅ Pasir Gudang ជាមួយឪពុករបស់គាត់ នៅពេលនោះគាត់បានលឺសំឡេងចេញពីអណ្តូងមួយ ។
ក្មេងប្រុស អាយុ១៥ឆ្នាំ បាននិយាយថា “ខ្ញុំគិតថា វាជាដុំថ្មដែលបានធ្លាក់ចូល ប៉ុន្តែនៅពេលខ្ញុំបានដើរទៅមើល ខ្ញុំបានឃើញសត្វពស់ថ្លាន់” ។
អ្នកភូមិផ្សេងទៀតឈ្មោះ Syahrul Karim បាននិយាយថា ក្រុមបុរសចំនួន៧នាក់ ចាំបាច់ទាញយក វាចេញពីអណ្តូងនោះ ។
លោក Syahru បានឲ្យដឹងថា នៅក្នុងតំបន់នេះ ត្រូវបានគេជឿជាក់ថា ក្រោមដីមានសំបុករបស់សត្វពស់ថ្លាន់ ដែលធ្លាប់មាននៅពីមុនមក ។
លោក Pasir Gudang មន្ត្រីពន្លត់អគ្គិភ័យប្រចាំនៅ Sharol Suboh បាននិយាយថា ពួកគេបានឲ្យប្រុងប្រយ័ត្នចំពោះឧប្បត្តិហេតុ នៅវេលាម៉ោង៦ល្ងាច ។ ក្រុមបុរសចំនួន៥នាក់ បានឲ្យជួយនៅកន្លែងកើតហេតុនេះ។ គាត់បានបន្ថែមថា សត្វពស់ថ្លាន់មួយក្បាលនេះ អាចមានទម្ងន់ប្រមាណ៨០គីឡូក្រាម៕
