Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយ​ប្រព្រឹត្តអំពើដ៏ថោកទាបបំផុត គឺ​រំលោភកូនស្រីបង្កើតរបស់ខ្លួនចំនួន២នាក់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចវាលព្រីង ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

លោកវរសេនីយឯក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឲ្យ​ដឹងថា ឪពុកតិរច្ឆាន​ខាងលើនេះ ឈ្មោះ ឆាយ សុភ័ណ្ឌ អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំ/កើតហេតុខាងលើ។

លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារតែមានពាក្យបណ្តឹងរបស់កូនស្រីបង្កើតម្នាក់ទៀត ដែលជាកូនស្រីច្បងបានដាក់ពាក្យប្តឹងជំនួសប្អូនស្រីរបស់ខ្លួន ដែលបាននិយាយប្រាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រោះប្អូនស្រីរបស់ខ្លួននៅក្មេងពេកមិនចេះសរសេរអក្សរ។

ក្នុងពាក្យបណ្តឹងនោះ បានសរសេរថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រូបនាងនិងម្តាយបាននាំគ្នាទៅចម្ការ ដោយទុកប្អូនស្រីរបស់ខ្លួនឲ្យ​នៅផ្ទះជាមួយឪពុករហូតដល់ស្អែក ទើបនាងត្រឡប់មកដល់ផ្ទះវិញ។ លុះដល់ថ្ងៃទី២៥ ពេលដែលនាងត្រឡប់មកដល់ផ្ទះវិញនោះប្អូនស្រីរបស់នាង ក៏បានរៀបរាប់អំពីសកម្ម ដែលឪពុកចាប់រំលោភទៅលើរូបនាង ព្រមទាំងគំរាមមិនឲ្យ​ប្រាប់អ្នកណាទាំងអស់។

លោក បានបញ្ជាក់ថា កូនស្រីច្បង បច្ចុប្បន្នមានអាយុ២២ឆ្នាំ ធ្លាប់ត្រូវបានឪពុករំលោភម្តងរួចមកហើយ កាលពីឆ្នាំ២០១៥។ ចំណែកកូនទី២ អាយុ១២ឆ្នាំ ត្រូវបានឪពុកចាប់រំលោភកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីរំលោភរួចមកជនសង្ស័យ ត្រូវជាឪពុកក៏បានគំរាមក្មេងស្រីរងគ្រោះមិនឲ្យ​និយាយប្រាប់អ្នកណាឡើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរបន្ថែម ព្រមទាំងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor