Sponsor
រិទ្ធី

កាលពីវេលា​ម៉ោង ០៦និង​១០នាទី ថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧត្ដមសេនីយ៍ទោ ស្នងការ​រងទទួល​ផែន​ការអន្ដោរ​ប្រវេសន៍ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ដឹកនាំ​ដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង នាយរង​ការិយាល័យ បានចុះសហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី ​នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍ ក្រសួងមហាផ្ទៃ និងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងកក់ទី២ ខណ្ឌទួលគោក ក្រោមការ​ដឹកនាំ​ដោយលោក សៀង សុខ ព្រះរាជ​អាជ្ញារង​នៃអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ និង​លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួត​ពិនិត្យ ហើយបានរកឃើញជនជាតិ​វៀតណាមម្នាក់ ដែល​លួចឆ្លង​ដែន និង​កំពុងស្នាក់​នៅធ្វើការងារ​ខុសច្បាប់ ​ស្ថិតនៅ​ផ្ទះលេខ១៣ ផ្លូវលេខ៦១៦ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលឝោក រាជធានីភ្នំពេញ។ យោងតាមគេហទំព័រនគរបាលជាតិ។

ជាលទ្ធផល៖ ពិនិត្យ​ឃើញ​មាន ជនជាតិ​វៀតណាម ចំនួន០១​នាក់ ភេទប្រុស គ្មានលិខិត​ឆ្លងដែន​ហើយត្រូវ​បានឃាត់​ខ្លួន​បញ្ជូន​ទៅអគ្គនាយក​ដ្ឋានអន្តោប្រវេសន៍​ដើម្បី​អនុវ​ត្តនីតិ​វិធីបន្ត។

សូមបញ្ជាក់ថា បញ្ហាអន្ដោរ​ប្រវេសន៍ខុសច្បាប់ជារឿងរសើបមួយក្នុងប្រទេសកម្ពុជា ជាពិសេសអន្ដោរ​ប្រវេសន៍ជនជាតិវៀតណាម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor