
ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូយ៉ាងលឿនដូចហោះ រេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត និងរថយន្ត ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់ ផ្លោងជាប់កញ្ចក់រថយន្តរងរបួសធ្ងន់ស្រាល កើតឡើង នៅថ្ងៃច័ន្ច ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រីវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ នៅត្រង់ចំណុចផ្លូវសហព័ន្ធរូស្ស៊ី កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗនោះ ជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះនៅឯគ្លីនិកសម្ភពរស្មី ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕



