
កោះកុងៈ លោក ង៉ែត សុវណ្ណារ៉ា អធិការរងក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចុះបង្ក្រាបដកកញ្ឆា២កន្លែង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរះភូមិន្ទ នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៨នេះ ដោយដកហូតបានដើមកញ្ឆាស្រស់សរុប៣៤ដើម និងនាំខ្លួនម្ចាស់អ្នកដាំកញ្ឆាទាំង២នាក់មកសាកសួរណែនាំនៅអធិការក្រុងខេមរៈភូមិន្ទ។
សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ នូ រៀម ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ទី២/ឈ្មោះ ជិត វ៉ាន់ឆៃ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិខាងលើ។
បច្ចុប្បន្នជនសង្ស័យទាំង២ សមត្ថកិច្ចកំពុងសាកសួរ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដាំដុះកញ្ជា បន្តទៀត៕





