
លោក ស៊ន តារា អតីតគ្រូបង្រៀនទស្សនវិទ្យាដ៏ល្បីមួយរូប ថាគួរតែមានច្បាប់ដាក់ទោសអ្នកដឹកនាំដែលប្រមាថ រាស្រ្ត។
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក ស៊ន តារា បានសរសេរក្នុងហ្វេសប៊ុកដោយមានចម្ងល់ថា៖ ហេតុអ្វីយើង(ពលរដ្ឋ)ម្ចាស់អំណាចមិនអាចប៉ះពាល់ថ្នាក់ដឹកនាំដែលជាអ្នកបម្រើយើងបាន?
លោកបន្តទៀតថា៖ គ្មានច្បាប់ណាដាក់ទោសអ្នកប្រមាថនាយរដ្ឋមន្រ្តីទេ លើកលែងតែព្រះមហាក្សត្រ។ គួរតែមានច្បាប់ដាក់ទោសអ្នកដឹកនាំដែលប្រមាថរាស្រ្ត ព្រោះបើមេដឹកនាំមិនអាចប៉ះពាល់បាន មានន័យថាពលរដ្ឋធ្វើអត្តឃាតសិទ្ធិសេរីភាពខ្លួនឯង។
អតីតគ្រូបង្រៀនរូបនេះ បានលើកយកពុទ្ធឱវាទថា៖ ព្រះពុទ្ធសម្តែងថាតិះដៀលបុគ្គលគួរតិះដៀល សរសើរបុគ្គលគួរសរសើរ ឡើងឋានសួគ៌ដូចគេចាប់ដាក់។ សរសើរបុគ្គលដែកគួរតិះដៀល ធ្លាក់នរកដូចគេធាក់ពីក្រោយ។
លោក ហ៊ុន សែន ប្រើអំណាចផ្តាច់ការកែច្បាប់រំលោភច្បាប់ តាមអំពើចិត្ត ឆក់ប្លន់ឆន្ទៈរាស្រ្តជាង៣លាន ជាង៥ពាន់កៅអី រំលាយបក្សប្រឆាំង ខ្លាចការប្រកួត ចាប់ប្រធានបក្ស សកម្មជននិងអ្នករិះគន់គាត់ដាក់គុក សម្លុត គំរាម។ តើបុគ្គលហ៊ុន សែន សមជាបុគ្គលគួរតិះដៀល ឬមិនគួរតិះដៀល?" ប្តូរ! នេះជាការលើកឡើងរបស់ លោក ស៊ន តារា។
ការលើកឡើងបែបនេះ ក្រោយពីសមត្ថកិច្ចបានចាប់ស្រ្តីម្នាក់តាមសាក្រមតុលាការដំបូងខេត្តកំពង់ស្ពឺ។ ក្រោយពីស្ត្រីរូបនេះបានយកស្បែកគុបលើរូបថាសម្តេច ហ៊ុន សែន ដោយតុលាការចោទពីបទប្រមាថ និងញុះញង់ឱ្យមានាការរើសអើង។
