Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញចរាចរណ៍ស្រុក ចុះត្រួតពិនិត្យរថ​យន្តតទ្រុងខុស​លក្ខណៈ​បច្ចេកទេស និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ កាល​ពីយប់ថ្ងៃ​​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នៅចំណុចភូមិអំពិល​លើ ឃុំអំពិល ស្រុកកំពង់​សៀម ខេត្តកំពង់ចាម​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ដែល​ជា​អ្នក​បើកបរ​រថយន្ត​ បន្ទាប់​ពី​សមត្ថកិច្ច​បានត្រួតពិនិត្យ​រថយន្ត១គ្រឿង​ ដោយ​រកឃើញមានរក្សាទុក​ និងផ្ទុកសារធាតុញៀននៅក្នុង​ខ្លួន​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ជុយ ម៉េង ហៅ វ៉ាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិជីពែ ឃុំព្រៃក្រី ស្រុកកជល់គិរី ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន ស្នាក់នៅក្រុងភ្នំពេញ) ត្រួតពិនិត្យក្នុងរថយន្តរកឃើញម្សៅក្រាមពណ៌ស​ សង្ស័យជាថ្នាំញៀនចំនួន១កញ្ចប់តូច ឧបករណ៍ជក់មួយសម្រាប់ និងទូរស័ព្ទដៃ១គ្រឿង។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា មធ្យោបាយ​ធ្វើ​ដំណើរ​រថយន្ត​ម៉ាក​ ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8777 ហើយត្រូវបានឃាត់ទុក​ កាលពី​វេលាម៉ោង​១១យប់​ ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់​សៀម ខេត្តកំពង់ចាម ខណៈ​កម្លាំង​ជំនាញ​ដាក់កុងត្រូលត្រួតពិនិត្យ​រថយន្តតទ្រុងខុសបច្ចេកទេស និងអាវុធជាតិផ្ទុះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ រួមនឹង​វត្ថុតាង ត្រូវបានកម្លាំង​ជំនាញ​​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor