Sponsor
រិទ្ធី

តាកែវ៖ មានករណីកម្មករ កម្មការិនី ដួលសន្លប់ប្រមាណជាង១៤០នាក់ នៅរោងចក្រសេឌូណូ (SENUNO (Cambo) Knitting) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ គិតចាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដល់វេលាម៉ោង ០៧ និង១៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាមមន្ត្រី របបសន្តិសុខសង្គម (ប.ស.ស) ខេត្តតាកែវ បានឱ្យដឹងថាមូលហេតុនៃការសន្លប់ខាងលើនេះបណ្តាល មកពីការពុលថ្នាំបាញ់ស្រូវដែលប្រជាពលរដ្ឋ បានបាញ់ដាក់ស្រូវនៅស្រែជិតរោងចក្រ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ កម្មករ-កម្មការិនីដែលរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ។

មន្ត្រីរបស់ ប.ស.ស ខេត្តតាកែវ បាននិងកំពុងសហការជាមួយរដ្ឋបាលរោងចក្រ ធ្វើការសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគ្លីនិក សុខា បាទី ដែលនៅក្បែរកន្លែងកើតហេតុ។ លោក សួន វណ្ណៈ ប្រធាន ប.ស.ស ខេត្ត បានបន្តថាជនរងគ្រោះមួយចំនួន ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បានធូរស្បើយខ្លះហើយ។

កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានកម្មករ-កម្មការិនីចំនួន៨៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor