Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់-ទទួល វត្ថុបុរាណ ជាក្បាច់លំអចេតិយជាក្បាច់ផ្កាមានស្រទាប់រលោង ធ្វើពីប៉សឺឡែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក Masatomo Hoshino ជនជាតិជប៉ុន បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ជាក្បាច់លំអចេតិយ ជាក្បាច់ផ្កាមានស្រទាប់រលោង ធ្វើពីប៉សឺឡែន ចំនួន១១៩ដុំ សម្រាប់លម្អលើចេតិយមួយនៅភ្នំព្រះរាជទ្រព្យ ស្រុកឧដ្តុង្គ ខេត្តកណ្តាល ដែលមានអាយុកាលរាប់រយឆ្នាំ ក្នុងសម័យក្រោយអង្គរ ជូនមករាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាវិញ ដោយលោក និងភរិយាបាននាំយកដោយផ្ទាល់មកកាន់សារមន្ទីរជាតិភ្នំពេញ។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលព័ត៌មានតាមរយៈមិត្តភក្តិ ដែលជាបុរាណវិទ្យូអន្តរជាតិស្តីពីវត្តមាននៃវត្ថុបុរាណខ្មែរ ដែលដាក់តាំងនៅវិចិត្រសាលរបស់ លោក Masatomo Hoshino នៅទីក្រុង កាមាគូរ៉ា ភាគខាងត្បូងទីក្រុងតូក្យូ ប្រទេសជប៉ុន។ តាមរយៈទំនាក់ទំនងនេះ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ ជាអ្នកសម្របសម្រួលដោយផ្ទាល់ តាមរយៈការស្រាវជ្រាវឯកសារ និងធ្វើកោសល្យវិច្ឆ័យ វត្ថុបុរាណទាំងនោះ ពិតជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាប្រាកដមែន ដែលស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកឧដ្តុង្គ ខេត្ត        កណ្តាល ដែលមានអាយុកាលរាប់រយឆ្នាំ ក្នុងសម័យក្រោយអង្គរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor